ជាដំបូង យើងចង់ណែនាំពី PewDiePie ដល់ អ្នក ទាំង អស់ គ្នា បាន ស្គាល់ ជា មុន សិន។ បុរស ម្នាក់ ឈ្មោះ Felix Arvid Ulf Kjelberg ជាជន ជាតិ ស៊ុយ អែត ដែល គា ត់ជា YouTuber ម្នាក់ ដែលមានឈ្មោះ ល្បី ល្បាញ ដោយប្រើឈ្មោះ PewDiePie នៅលើ Channel និងហ្គេមផ្សេងៗដែលគាត់បានបង្កើតឡើង។ គាត់ចូលចិត្តបង្កើតវីដេអូលេងហ្គេម, វីដេអូនិយាយកំប្លែង ឌឺដងដល់អ្នកដទៃដែលស្អប់គាត់ ហើយវីដេអូ ទាំង នោះហើយ ដែលធ្វើឲ្យគាត់កាន់តែមានឈ្មោះល្បីល្បាញរហូតដល់មានអ្នក subscribe channel YouTube របស់គាត់ដល់ទៅ 48 លាន subscriber ។
ដូចនេះហើយ យើងចង់ណែនាំហ្គេមមួយ ដែលបង្កើតឡើងក្រោមឈ្មោះគាត់ ឈ្មោះថា PewDiePie’s Tuber simulator ជាប្រភេទហ្គេមបែបកំសាន្ត និងផ្តល់ចំណេះដឹងដល់អ្នកចង់ធ្វើជា YouTuber ដូចរូប គាត់ ដែរ ថាគួរធ្វើបែបណា នៅពេលចាប់ផ្តើមវិស័យនេះដំបូង ហើយគួរធ្វើបែបណា ទើបធ្វើឲ្យការងារ រីក ចម្រើន ទៅមុខទៀត។ ប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចធ្វើការដោនឡូដបាននៅខាងក្រោម៖
- ចុចត្រង់នេះ សម្រាប់ iOS
- ចុចត្រង់នេះ សម្រាប់ Android
នេះជាគំនិតល្អមួយ ដែលគាត់បានផ្តល់ចំណេះដឹងដល់អ្នកដែលមានបំណងធ្វើជា YouTuber អាចយក ចំណេះ ពីហ្គេមនេះបាន ដោយមិនធុញទ្រាន់ ថែមទាំងកំសាន្តអារម្មណ៍ទៀតផង។
0 comments: