កម្មវិធីនេះ មានឈ្មោះថា Emoji Switcher ហើយខេមបូ ក៏ជឿជាក់ថា ប្រិយមិត្តមួយចំនួន ក៏ធ្លាប់ស្គាល់វា រួចមកហើយផងដែរ ដោយវាមាន តួនាទី យ៉ាងពិសេស ដែលអាចអោយ យើងជាអ្នកប្រើប្រាស់ អាចធ្វើការប្តូរ ស្តាយល៍នៃ Emoji បានច្រើនបែប, នៅក្នុងនោះ ក៏មានស្តាយល៍ Emoji របស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS9 ផងដែរ។
យ៉ាងណាមិញ រឿងដែល ធុញទ្រាន់មួយនោះ គឺថា កម្មវិធីនេះ តម្រូវអោយធ្វើការ Root ជាមុនសិន ដែលជារឿងមួយ ដ៏សែនពិបាក សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូនទូទៅ។ យើងក៏មិនមាន វិធីផ្សេងៗដែរ ដើម្បីជួយអោយ អ្នកទាំងអស់គ្នា អាចប្រើប្រាស់បាន ទាំងអស់គ្នា ហេតុដូចនេះហើយ សម្រាប់ប្រិយមិត្ត ដែលបាន Root ស្មាតហ្វូន របស់ខ្លួននោះ អាចដោនឡូតកម្មវិធីនេះ មកសាកល្បងបាន ដោយចូលទៅកាន់ Playstore និងវាយពាក្យ Emoji Switcher រឺក៏អាច ចុចទីនេះ ដើម្បីចូលទៅកាន់ តំណរ link តែម្តង!
បញ្ជាក់ម្តងទៀត៖ ត្រូវតែ Root សិន ទើបអាចប្រើបាន!!!
ជាចុងក្រោយ ក៏សូមចូលរួម សោកស្តាយផង សម្រាប់មិត្តអ្នកអាន ដែលចង់លេងស្តាយល៍ Emoji ដែរ តែអាចលេងបាន ដោយសារតែ មិនអាច Root ទូរស័ព្ទរបស់ខ្លួន។
0 comments: