Friday, October 7, 2016

កម្មវិធី​នេះ​មិន​ត្រឹម​តែ​កែ​ប្រែ​រូបភាព​ទៅ​ជា​បែប​គំនូរ​សិល្បៈ​ប៉ុណ្ណោះ​ទេ រី​ឯ​វីដេអូ​ក៏​កែ​ប្រែ​បានដែរ!

មិត្តអ្នកអាន ភាគច្រើន ប្រហែលជានៅចាំពី កម្មវិធីមួយ ឈ្មោះថា Prisma ដែលមានការវាយលុក ខ្លាំងអំឡុងពេល ប៉ុន្មានខែមុន ដោយមានចំនួន អ្នកប្រើប្រាស់ យ៉ាងច្រើន ដល់ថ្នាក់មាន អ្នកផ្សេងៗ ព្យាយាមបង្កើត កម្មវិធីមកឲ្យ ស្រដៀងទៅនឹង កម្មវិធីនេះទៀត ផង ហើយពេលនេះ កម្មវិធីនេះបាន ធ្វើការ អាប់ដេតថ្មី មានសមត្ថភាព កាន់តែ ទាក់ទាញ។
cover
នេះកម្មវិធី Prisma ដែលយើងធ្លាប់បានដឹងនាពេល កន្លងមកហើយ ថាវាមាន សមត្ថភាពអាច ឲ្យអ្នកធ្វើការ កែប្រែរូបភាព ធម្មតាទៅជា រូបភាពបែប គំនូរសិល្បៈ មើលទៅគួរឲ្យ ទាក់ទាញ មែនទែន ហើយមានការ ពេញនិយម ប្រើប្រាស់ច្រើន ពីសំណាក់យុវវ័យ។ មកដល់ ពេលនេះ កម្មវិធីនេះបាន ធ្វើកំណែ អាប់ដេតថ្មី អាចឲ្យអ្នក ប្រើប្រាស់ធ្វើ ការកែប្រែវីដេអូ ដែលមានរូបភាព ធម្មតាទៅ វីដេអូដែលមាន គំនូរសិល្បៈបាន ហើយមើល ទៅកាន់តែ ទាក់ទាញ ជាងរូបធម្មតា ទៀតផង។ សម្រាប់មិត្ត អ្នកអាន ដែលមិនទាន់ មានកម្មវិធីនេះ អ្នកអាចធ្វើការ ដោនឡូដបាននៅ ខាងក្រោម ឬអ្នកដែល មានហើយ អាចធ្វើការ អាប់ដេតបាន។
***ចុចត្រង់នេះ សម្រាប់ iOS
***ចុចត្រង់នេះ សម្រាប់ Android
សូមទស្សនាវីដេអូគំរូនៅខាងក្រោម៖
បញ្ជាក់៖ ការអាប់ដេត ដែលអាចឲ្យវីដេអូរូបភាពធម្មតា ទៅជាវីដេអូរូបភាព បែបគំនូរសិល្បៈនេះ ទើបមាននៅលើ ប្រព័ន្ធប្រតិបត្តិការ iOS ប៉ុណ្ណោះ ហើយសម្រាប់ ប្រព័ន្ធប្រតិបត្តិការ Android នៅមិនទាន់ទទួល បាននៅឡើយទេ ដូចនេះ អ្នកប្រើ Android អាច រង់ចាំបន្តិច។
ចាំអង្កាល់ អ្នកប្រើ iPhone, iPad, iPod ដែលចូលចិត្តប្រើប្រាស់ កម្មវិធីនេះ អាចអាប់ដេតភ្លាម ហើយកែវីដេអូ របស់អ្នក រួចបង្ហោះទៅលើ បណ្តាញសង្គម នានា ឲ្យបានល្បី មុនគេមើល៍ ដឹងតែ អេមហ្មង។

ចែករំលែកអត្ថបទនេះ

និពន្ធដោយ:

0 comments: