Sunday, October 9, 2016

កម្មវីធី Paint របស់ Microsoft នឹង​ធ្វើ​អោយ ស្រដៀង​នឹង Photoshop នៅ​កំណែ​អាប់​ដេត​ក្រោយ​នេះ!

ថ្មីៗនេះ ក្រុម​ហ៊ុន Microsoft បាន​​នឹង​កំពុង​តែ ធ្វើការ ទៅ​លើ​កំណែ​អាប់​ដេត ថ្មីៗ​របស់​ខ្លួន ជា​ច្រើន សម្រាប់​បញ្ចេញ អោយ​អ្នក​ប្រើប្រាស់ របស់​ខ្លួន មានភាពកាន់តែ ងាយស្រួលបន្ថែមទៀត។ នៅ​ក្នុង​នោះ​ដែរ មាន​កម្មវិធី​មួយដែល Microsoft បាននឹង កំពុងតែផ្តោតខ្លាំង នោះគឺកម្មវិធី Paint ដោយក្រុមហ៊ុន Microsoft បានបង្ហើបថា នៅកំណែអាប់ដេត ក្រោយៗនេះ Paint នឹងមានកម្មវិធី ដាច់ដោយឡែក បានន័យថា ទាល់តែដោនឡូត មកប្រើទើបបាន។
cover
បន្ថែមពីនេះ Paint ក៏នឹង សំបូរទៅដោយ មុខងារជាច្រើន ផងដែរ ដែលធ្វើអោយ អ្នកប្រើប្រាស់ ជា​ច្រើន​ប្រៀបធៀបថា ស្រដៀងទៅនឹង កម្មវិធី Photoshop របស់ Adobe ដែរ។ នៅវីដេអូ ខាងក្រោមនេះ អ្នក​ទាំង​អ​ស់គ្នា នឹងយល់កាន់តែច្បាស់ ថាតើ នៅក្នុងកំណែអាប់ដេតថ្មី Paint នឹងមានរូបបែប ដូចម្តេចខ្លះ។ ដូចនេះ ដើម្បីដឹងកាន់តែច្បាស់ សូមទស្សនា ទាំងអស់គ្នា៖
សរុបមកវិញ យើងចង់បញ្ជាក់ថា វានៅមិនទាន់ បញ្ចេញអោយប្រើប្រាស់ ជាផ្លូវការនៅឡើយទេ លុះ​ត្រា​តែ Windows 10 បានទទួលការអាប់ដេតថ្មីសិន ទើបក្រុមហ៊ុន Microsoft បញ្ចេញវា អោយអាច តម្លើង​បាន នៅក្នុង Windows Store។
សម្រាប់ចំណាប់អារម្មណ៍ របស់ប្រិយមិត្ត ដែលធ្លាប់ប្រើ Paint ពីមុនមក តើយល់យ៉ាងណាដែរ ចំពោះ​កំណែ​អាប់ដេតថ្មី សម្រាប់កម្មវិធីកែគូររូបមួយនេះ?

ចែករំលែកអត្ថបទនេះ

និពន្ធដោយ:

0 comments: