Friday, October 7, 2016


មិត្តអ្នកអានមួយចំនួនធំ ជាពិសេសនោះអ្នក ចូលចិត្ត កីឡាបាល់ទាត់ ច្បាស់ ជាស្គាល់ហើយ នូវ ហ្គេម FIFA 17​ នេះ ដែលជាហ្គេម កីឡាទាត់បាល់ ដ៏ល្បីមួយ ផងដែរ។ ហ្គេម FIFA ដែលជារបស់ EA នេះក៏ បានចេញហ្គេម FIFA អោយលេង ក្នុងស្មាតហ្វូន ប៉ុន្មាន វគ្គមក ហើយដែរ។
cover-2
ម្យ៉ាងវិញទៀត ហ្គេម FIFA 17 នេះមិនត្រឹម តែចេញ នៅលើស្មានហ្វូន ប៉ុណ្ណោះ ទេ  FIFA 17 នេះ​ក៏ ចេញសម្រាប់ កុំព្យូទ័រ និង នៅលើពពួក Console ផងដែរ ដូចជា Xbox 360, Xbox One, Playstation 4 និង Playstation 3។ ហើយ អីលូវនេះ EA ក៏បានបញ្ចេញ កម្មវិធីមួយឈ្មោះ ថា FIFA 17 Companion។ កម្មវិធីនេះបង្កើត ឡើងសម្រាប់ អោយ អ្នកលេងហ្គេម ដែល មាន FIFA 17 នោះអាច ទៅណា ឆ្ងាញហើយ នៅតែអាចបញ្ជា រៀបចំកីឡាករ នៅក្រុមរបស់ ខ្លួនបាន។ ហើយស្មាតហ្វូន ដែលប្រើប្រព័ន្ធ ប្រតិបត្តិការ Android អាចលេង បាន សម្រាប់ ជំនាន់ 4.1 ឡើង សម្រាប់ ប្រព័ន្ធប្រតិបត្តិការ iOS គឺ 8.2 ឡើង។
picutre-1
FIFA 17 companion នេះ គឺជាកម្មវិធីដែលអាច អោយយើង រៀបក្រុម របស់ខ្លួន និងមិនត្រឹមតែប៉ុណ្ណោះ យើងអាចទិញ កីឡាករ ល្បីៗ មកដាក់ ក្រុមយើង បានដោយ មិនបាច់ ចូលទៅកាន់ FIFA 17 នៅលើ កុំព្យូទ័រ រឺ ពពួក Console ទេ។ រឿងដ៏ ល្អនោះ គឺ FIFA 17 Companion នេះបានដាក់ អោយអ្នកប្រើ ស្មាតហ្វូនទាំងឡាយ ធ្វើការទាញយក ដោយឥត គិតថ្លៃ បាន។ ដូច្នេះកុំបង្អង់ យូរនាំគ្នាធ្វើ ការទាញយក ទាំងអស់គ្នា។
នេះជាកម្មវិធីយើងខ្ញុំ ចង់ចែករំលែក ដល់មិត្តអ្នក អាន ដែលហ្គេម នេះនឹងចេញ នៅថ្ងៃ ស្អែកនេះហើយ គឺ ថ្ងៃទី27 ខែកញ្ញា។ ប្រសិនបើ មានមតិ រឺសំនួរ អាចធ្វើការ Chat មកកាន់ Page យើងខ្ញុំបាន រឺ អាច Comment នៅខាង ក្រោមបាន។

ចែករំលែកអត្ថបទនេះ

និពន្ធដោយ:

0 comments: