Sunday, October 9, 2016

វិធី​ធ្វើ​ឲ្យ Google Approve Adsense លើ Blog

រក ប្រាក់ តាម Google Adsense ជា វិធី មួយ ដែល មនុស្ស ភាគច្រើន រួម ទាំង ពលរដ្ឋ កម្ពុជា មួយ ចំនួន កំពុង ផុសផុល ធ្វើ តាម គ្នា ។ អ្នក អាច យក ពេល ទំនេរ មក រក ប្រាក់ តាម រយៈ Google Adsense លើ ប្លុក តាម វិធី ខាង ក្រោម៖

១. ត្រូវ រៀប ចំ Blog ឲ្យ មាន របៀប
បើ ការ រចនា Blog អ្នក រញ៉េរញ៉ៃ មិន ដឹង ទីតាំង ណា ត្រូវ ចុច Home ផង កុំ សង្ឃឹម Google អនុញ្ញាត ឲ្យ អ្នក ដាក់ Adsense លើ Blog។ អ្នក អាច ប្រើ រចនាបថ ដែល មាន ស្រាប់ លើ Blogspot ហើយ គ្រាន់ តែ កែកុន តិចតួច ឲ្យ ស្រួល មើល។
២. Content

ក្រោយ រៀប ចំ Blog មាន រៀប រួច ត្រូវ មាន Content (មាតិកា) គ្រប់គ្រាន់ កាន់ តែ ច្រើន កាន់ តែ ល្អ។ អ្នក ត្រូវ ប្រាកដ ថា អត្ថបទ ក្នុង Content អ្នក ត្រូវ តាម វេយ្យាករណ៍ និង អក្ខរាវិរុទ្ធ ភាសា អង់គ្លេស។ អ្វី ដែល អ្នក ត្រូវ ចាំ មួយ ទៀត គឺ រាល់ អត្ថបទ ក្នុង Content អ្នក គឺ Original ១០០% មិន ចម្លង ពី គេ។ ម្យ៉ាង ទៀត អ្នក ត្រូវ កំណត់ ឲ្យ ជាក់ លាក់ ពី ប្រភេទ Content ក្នុង Blog។
៣. Traffic
Traffic សំដៅ លើ ចរាចរណ៍ នៃ ការ ចូល មើល Blog របស់ អ្នក។ Google អាច អនុញ្ញាត ឲ្យ អ្នក អាច រក លុយ តាម Adsense បាន ទាល់ តែ Blog អ្នក មាន ចំនួន អ្នក ចូល មើល ច្រើន ល្មម រាល់ ថ្ងៃ។
៤. ដាក់ Privacy, About us និង Contact us
មាន Traffic គ្រប់ គ្រាន់ ហើយ តែ មិន ទាន់ មាន Privacy Policy, About us និង Contact us មិន ទាន់ គ្រប់គ្រាន់ ទេ។ ទាំង បី ចំណុច នេះ អ្នក ត្រូវ បំពេញ ឲ្យ គ្រប់ ចន្លោះ ប្រហោង ទាំងអស់។ ចំពោះ Privacy Policy ចាំ បាច់ សម្រាប់ ទទួល ការ អនុញ្ញាត ពី Google ព្រោះ វា អាច បញ្ជាក់ ថា Blog របស់ អ្នក មិន មែន ជា Scam។ ម្យ៉ាង ទៀត វា ក៏ អាច ឲ្យ អ្នក ចូល អាន ដឹង ថា ពួកគេ ត្រូវ និង មិន ត្រូវ ធ្វើ អ្វី លើ Blog របស់ អ្នក។
About us៖ ពណ៌នា អំពី អ្នក និង Blog របស់ អ្នក ដើម្បី បញ្ជាក់ ពី ភាព ប្រាកដប្រជា។

Contact us៖ ក្នុង ករណី អ្នក អាន ចង់ បង្ហាញ អារម្មណ៍ អំពី Blog អ្នក ពួកគេ អាច ទាក់ទង អ្នក តាមរយៈ អ៊ីមែល ឬ អាសយដ្ឋាន ដែល បាន ដាក់ ក្នុង ទំព័រ នេះ។
ធម្មតា Blog នីមួយៗ ត្រូវ មាន អាយុកាល យ៉ាង ហោច ណាស់ បី ខែ ទើប អាច មាន សិទ្ធ ដាក់ Google Adsense បាន។ ក្រោយ ធ្វើ តាម គ្រប់ គោលការណ៍ ខាង លើ រួច អ្នក អាច Apply Adsense ដើម្បី ឲ្យ ក្រុមហ៊ុន Google ពិនិត្យ មើល Blog របស់ អ្នក ថា តើ អាច ដាក់ Adsense បាន ឬ អត់។ ការ ពិនិត្យ (Review ) របស់ Google ស៊ី ពេល ប្រហែល ជិត មួយ ខែ ឬ ច្រើន ជាង នេះ តែ Blog អ្នក នឹង អាច ទទួល ការ អនុញាតិ កាន់ តែ លឿន បើ ធ្វើ ត្រូវ តាម គ្រប់ គោលការណ៍ Google។
កុំ ព្យាយាម ប្រើ វិធី ខុស ច្បាប់ ដូចជា ការ ប្រើ កម្មវិធី លាក់ ទីតាំង ផ្ទាំង ពាណិជ្ជកម្ម ដើម្បី បំភាន់ ភ្នែក អ្នក ចូល មើល ឬ ប្រើ Script ផ្សេងៗ ដើម្បី បង្កើន ចំនួន Click។ ត្បិត តែ រក លុយ បាន ច្រើន តែ មិន យូរ អង្វែង ទេ ទី បំផុត នឹង ត្រូវ Google បិទ មិន ខាន៕
ប្រភពៈ Sabay

ចែករំលែកអត្ថបទនេះ

និពន្ធដោយ:

0 comments: