Friday, October 7, 2016

ឥឡូវ​នេះ Line មាន​កម្មវិធី​ថត​រូបថ្មី គឺ​ថ​ត​រូប​ដោយ​មាន​ការ​កែ​អោយ​មើល​ទៅ​ដូច​ផាត់មុខ

មិត្តអ្នកអានដែលប្រើប្រាស់​ស្មាតហ្វូន​មួយ​ចំនួន​ធំ​ច្បាស់ ជា​ស្គាល់​ហើយ​នូវ​កម្មវិធី Line នោះ ជា​ពិសេស​អ្នក​ដែល​ចូល​ចិត្ត Chat Line ជាលក្ខណៈ Private ច្បាស់ជាដឹងច្បាស់ ហើយ។ ហើយថ្មីៗនេះ Line ក៏​បាន​ចេញនូវកម្មវិធីថ្មីរបស់ខ្លួន ដែល ជាកម្មវិធីថតរូបថ្មី គឺថតរូបហើយមានការកែអោយមុខយើងស្អាត ដូចផាត់មុខមែនទែនអញ្ចឹង។
cover
 ហើយកម្មវិធីនេះមានឈ្មោះថា Looks។ Looks ជាកម្មវិធី វាមានការកែ ដូចជា​លាបក្រែម​មាត់អោយ​យើង គូត្របកភ្នែក ផាត់ចិញ្ចើម បន្ថែមរោមភ្នែក និងធ្វើការផាត់មុខអោយថ្ពាល់យើង​មានពណ៌ផ្កាឈូក​ទៀត​ផង។ ជាពិសេសមានភាពងាយស្រួល អោយយើងរើសនូវម៉ូត នៃការផាត់មុខរបស់យើងច្រើន​បែប​ណាស់​បន្ថែមទៀតនោះ​ អាចធ្វើអោយត្របកភ្នែកជាមានច្រើនជាន់ទៀតផង។ ដូច្នេះហើយយើងមិន​ចាំបាច់ នៅរើសកែម្ដងមួយៗ នាំតែពិបាកនោះទេជាមួយនឹងកម្មវិធីមួយនេះវាពិតជាងាយស្រួល។ 
12
សម្រាប់មិត្តអ្នកអាននារីៗ ដែលចង់បាននូវរូបភាពស្រស់ស្អាត ហើយកាន់តែស្អាតខ្លាំង​ក្នុង​ការ​ផាត់​មុខ​មួយ​កម្រិតទៀត​ ដើម្បីបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយមិនចាំបាច់  Make Up នោះ អាច​ធ្វើ​ការ​ដោនឡូដ នូវកម្មវិធីមួយនេះជំនួយបាន។ កម្មវិធីនេះ​ផងដែរ ហាក់បីដូចជាបង្កើតឡើង​សម្រាប់ មិត្ត​អ្នកអានជានារីៗ ដែលចូលចិត្តថត រូបខ្លួនឯង ជាពិសេស អ្នកចូលចិត្ត Make Up មុខមុននឹង​ថត​ចូល​កាមេរ៉ាស្មាតហ្វូននោះ កម្មវិធីនេះ វាអាចជួយធ្វើអោយកាន់តែមានភាពងាយស្រួល និងចំណេញពេល​វេលា​ក្នុងការ Make Up រូបភាពខ្លួនឯងតាមរយៈ ស្មាតហ្វូន។ បន្ថែមទៀតនោះ មិនចាំបាច់ចំណាយ​ពេល​វេលាក្នុងការ ប្រើប្រាស់ របស់ Make Up ច្រើនមុននឹងថតនោះទេ ដោយកម្មវិធីនេះមានមុខងារ ផាត់មុខយ៉ាងច្រើនជាស្រេច។ ដែលធ្វើអោយមិត្ត អ្នកអាននារីៗ មើលទៅស្អាតថែមមួយកម្រិតទៀត។ កម្មវិធីនេះ គឺអាចអោយយើងទាញយក បានទាំង អ្នកប្រើប្រាស់ ស្មាតហ្វូន ប្រតិបត្តិការណ៍ Android និង iOS។ មិត្តអ្នកអានអាចធ្វើការទាញយកបាន ដែលមានដំណរភា្ជប់នៅខាងក្រោមនេះ។
បើចង់ជ្រាបច្បាស់ថាកម្មវិធីនេះអាចកែសម្ផស្ស បានល្អយ៉ាងណានោះ មិត្តអ្នកអានអាចធ្វើការ​ដោនឡូដ​វាសាកបាន។ ប្រសិនមិត្តអ្នកអាន ចង់បញ្ចេញមតិយោបល់យ៉ាងណា នោះអាចធ្វើការ Comment ខាងក្រោមនេះ។

ចែករំលែកអត្ថបទនេះ

និពន្ធដោយ:

0 comments: