Friday, October 7, 2016

វីដេអូ​លេង​ហ្គេម Battlefield 1 បែប Single Player ចេញ​ហើយ! មើល​ទៅ​ដូច​ពិតៗ​អញ្ចឹង!


ប្រិយមិត្តដែលតែងតែចូលចិត្តលេង ហ្គេមប្រាកដ​ជា​បាន​ស្គាល់​នូវ​កំពូល​ហ្គេម Battlefield ជាក់​ជា​មិន​ខាន ដែល​វា​បាន​ចេញ​អស់​ជា​ច្រើន​វគ្គ​ណាស់​មក​ហើយ រហូត​ដល់​វគ្គ 4 ចេញ​កាល​ពីឆ្នាំ 2013 កន្លង​ទៅ​ដោយ​ទទួល​បានភាគជោគជ័យច្រើនពីសំណាក់អ្នកលេងហ្គេមទាំងនៅលើម៉ាស៊ីនហ្គេម Console និង​កុំព្យូទ័រ។ សម្រាប់ឆ្នាំ 2016 នេះវិញ ក្រុមហ៊ុន EA នឹងបញ្ចេញកំពូលហ្គេមថ្មីមួយ​ទៀត​របស់​ខ្លួន​មាន​ឈ្មោះ​ហៅ​ជាផ្លូវការថា Battlefield 1 ដែលជាការវិលត្រឡប់ទៅក្រោយ ពីការប្រយុទ្ធក្នុង​សង្គ្រាម​ទាន់​សម័យ ត្រឡប់ទៅការបាញ់ប្រហារស៊ីសាច់ហុតឈាមកាលពីសង្គ្រាមលោកលើកទី 1 ម្ដង នឹងធ្វើឲ្យ​អ្នក​លេង​ហ្គេមនេះ​ទាំងអស់ទទួលបានចំនីអារម្មណ៍ថ្មីហើយប្លែកក្នុងការចូល​ប្រយុទ្ធក្នុងវាល​សង្គ្រាម​ដ៏គ្រោះ​ថ្នាក់​​បំផុត។
1cover
Battlefield 1 មានរបៀបលេងបែប Single Player និង Multiplayer សម្រាប់លេងបែប Online ដែល​យើង​អាចធ្វើការ Party លេងជាមួយមិត្តភក្ដិ ចូលប្រកួតទៅតាមផែនទី ឬតំបន់ដែលបានជ្រើស​រើស​ជាមួយ​ក្រុមមួយផ្សេងទៀត។ សម្រាប់ការលេងបែប Single Player អ្នកលេងហ្គេមទាំង​អស់​នឹង​ត្រូវ​លេង​បែប​សាច់​រឿង​ចាប់តាំងពីដើមរហូតដល់ចប់ ដោយនឹងជួបរាល់ឧបសគ្គទាំងអស់ ដែលមាននៅ​ក្នុង​ហ្គេម​ទាំង​មូល​នេះ ពិសេសរាល់របៀបលេងគឺដូចពិតៗអញ្ចឹងដែរ​បួករួមទាំង អាវុធ, បរិស្ថានជុំវិញខ្លួន, តួអង្គ, គ្រឿងចក្រ, សម្លេង, សម្លៀកបំពាក់ ជាដើម -ល-។ អ្វីដែលពិសេសជាងគេបំផុតសម្រាប់ហ្គេម Battlefield 1 គឺក្រាហ្វិចរបស់ហ្គេមតែម្ដង ដោយវាដូចពិតៗអញ្ចឹង រាល់សកម្មភាព និងរបៀបលេងហ្គេម​ទាំងមូលប្រៀបបានដូចជាអ្នកកំពុងនៅក្នុងព្រឹត្តិការណ៍នោះអញ្ចឹងដែរ ហើយខាងក្រោមគឺជាវីដេអូ​លេង​បែប Single Player ដំបូង ដែលត្រូវបានបង្ហោះចែកចាយតាម YouTube មើលទៅពិតជាឡូយ​មែន​ទែន៖
សូមប្រាប់ឲ្យដឹងផងដែរថា ការលេងហ្គេមនៅក្នុងវីដេអូខាងលើគឺលេងនៅលើម៉ាស៊ីនហ្គេម Xbox One ប៉ុណ្ណោះ ដូច្នេះក្រាហ្វិចប៉ុណ្ណេះគឺវាអស្ចារ្យពេកណាស់ទៅហើយសម្រាប់យើងគ្រប់ៗគ្នា ចុះទម្រាំលេង​នៅ​លើ​ម៉ាស៊ីនកុំព្យូទ័រខ្លាំង ក្នុងកម្រិត 4K ល្បឿន 60fps វិញនឹងទៅជាយ៉ាងណា? ប្រិយមិត្តអាចឆ្លើយដោយ​ខ្លួន​ឯងបាន ថាក្រាហ្វិចនឹងកប់ដល់កម្រិតណា។ សម្រាប់អ្នកដែលចង់លេងហ្គេមនេះ នឹងត្រូវរង់ចាំដល់​ថ្ងៃ​ទី 21 ខែតុលា ឆ្នាំ 2016 ដោយ EA នឹងប្រកាសចេញលក់សម្រាប់លេងនៅលើម៉ាស៊ីន Xbox One, Playstation 4 និងកុំព្យូទ័រ តែទម្រាំហ្គេមនោះធ្លាក់មកដល់ស្រុកខ្មែរយើង យ៉ាងហោចណាស់ក៏ត្រូវរង់ចាំ 1​ សប្ដាហ៍ដែរយ៉ាងលឿន ចំនែកអ្នកត្រៀមចាំលេងហ្គេមដែលត្រូវបាន Cracked នឹងត្រូវរង់ចាំយូរបន្តិច ព្រោះមិនដឹងថា Battlefield 1 នេះអាចនឹងស្រួល Crack ឬយ៉ាងណានោះទេ។

ចែករំលែកអត្ថបទនេះ

និពន្ធដោយ:

0 comments: